(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលកម្រិតខ្ពស់ រវាងវិស័យសាធារណៈ និងឯកជន ស្តីពី «កិច្ចសហប្រតិបត្តិការការពារសុវត្ថិភាព បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ» នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ប្រទេសសហរដ្ឋអាមេរិក។

កិច្ចពិភាក្សានេះធ្វើឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ (AFI)។ AFI ជាអង្គការពិភពលោកមួយនាំមុខ ក្នុងការរៀបចំគោលនយោបាយ និងបទប្បញ្ញតិស្តីពី បរិយាប័ន្នហិរញ្ញវត្ថុក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ តាមរយៈការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

បច្ចុប្បន្ន AFI មានសមាជិកជាធនាគារកណ្តាល និងបញ្ញត្តិករហិរញ្ញវត្ថមកពីបណ្តាប្រទេស ជាង៩០លើពិភពលោក៕