(ភ្នំពេញ)៖ លោក ជុំ វង សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មាការផែនការ វិនិយោគ ធនធានទឹក ឧតុនិយម បានទទួលមរណភាព ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ នៅថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ព្រឹទ្ធសភានៃកម្ពុជា។

ក្នុងសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភាកម្ពុជា បានសម្តែងក្តីសោកស្តាយក្តុកក្តួល ក្រៀមក្រំ ជាទីបំផុត ដែលលោក ជុំ វង សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មាការផែនការ វិនិយោគ ធនធានទឹក ឧតុនិយម បានទទួលមរណភាព នាពេលនេះ។

សពលោក ជុំ វង តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សេចក្តីជូនដំណឹងខាងលើនេះ ចាត់ទុកជាការអញ្ជើញ ញាតិមិត្តជិតឆ្ងាយ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋនានា អញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕