(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៤៨១គ្រឿង រកឃើញល្មើសច្បាប់៣៣១គ្រឿង (ម៉ូតូ៨២%) អប់រំ១៣១គ្រឿង និងផាកពិន័យ២០០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន១,០៤១គ្រឿង, អប់រំ៩៣គ្រឿង និងផាកពិន័យ ១៨៥គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥២,៨៥៨គ្រឿង រកឃើញយានយន្តល្មើស ១១,២៧៤គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ ៣,៩៩៤គ្រឿង និងផាកពិន័យ ៧,២៨០គ្រឿង៕