(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើង ឋានៈដល់លោកស្រី ទ្រី សុខា ពិធីការសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាន។