(ភ្នំពេញ)៖ ព្រឹទ្ធសភានៃកម្ពុជា នឹង​បើក​កិច្ច​ប្រជុំ​មួយនៅព្រឹ​ក​ថ្ងៃ​ទី​១៨ ​ខែ​មេសា ​ឆ្នាំ២០១៩ខាងមុខនេះ ​ដើម្បី​ពិភាក្សា​លើ​របៀប​វារៈ​ចំនួន​៣ ​នៅ​វិមាន​ព្រឹទ្ធសភា​។ នេះបើយោងតាមសេចក្តីជូនដំណឹងដែល Fresh News ទទួលបាន។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​លេខា​ធិការដ្ឋាន​ព្រឹទ្ធសភា ​នាព្រឹ​ក​ថ្ងៃ​ទី១៧​ ខែ​មេសា​ ឆ្នាំ​២០១​៩​នេះ បា​នឲ្យ​ដឹង​ថា ​របៀបវារៈសំខាន់ៗទាំង៣នោះ រួមមាន៖

១៖ ពិនិត្យ​ និង​សម្រេច​លើ​របាយការណ៍ ​ស្តីពី​សកម្មភាព​ការងារ​របស់​ព្រឹទ្ធ​សភា ​នៅ​ចន្លោះ​សម័យ​ប្រជុំលើកទី​២​ និង​លើក​ទី៣​ នីតិកាល​ទី​៤ ​ទៅក្នុ​ង​របៀប​វារៈ​ សម័យ​ប្រជុំ​លើក​ទី៣​ ព្រឹទ្ធសភា​នីតិកាល​ទី៤​។

២៖ ពិនិត្យ ​និង​សម្រេច​ជា​គោលការណ៍​អំពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​រចនា​សម្ព័ន្ធ​រប​ស់​អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធសភា​។

៣​៖ កំណត់​របៀប​វារៈ​ កាល​បរិច្ឆេទ ​និង​សមាស​ភាព​លេខា​ធិការ​សម័យ​ប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា​នីតិកាលទី៤​៕​

ខាងក្រោមនេះ​ ជាសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖