(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២០៣គ្រឿង រកឃើញល្មើសច្បាប់៨៦គ្រឿង (ម៉ូតូ៩១%) អប់រំ៤១គ្រឿង និងផាកពិន័យ៤៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន១៤៨គ្រឿង, អប់រំ៣៥គ្រឿង និងផាកពិន័យ ៤៣គ្រឿង។

បន្ថែមពីនេះ សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៥,២៣៥គ្រឿង រកឃើញយានយន្តល្មើស ១១,៩៨៥គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ ៤,២០៥គ្រឿង និងផាកពិន័យ ៧,៧៨០គ្រឿង៕