(កំពង់ឆ្នាំង)៖ នៅក្នុងពិធីប្រកាសបិទសង្ក្រាន្តគង្គា នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លោក ឃឹម ផល្លា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកផុស ខេត្តកំពងឆ្នាំង បានថ្លែងឲ្យដឹងថា ការរៀបចំលើកទី១នេះ បើគិតពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ សង្ក្រាន្តគង្គា ទទួលបានភ្ញៀវទេសចរ ជាតិ ជាង៥ម៉ីននាក់។

លោក ឃឹម ផល្លា បានបន្តថា ការរៀបចំសង្ក្រានគង្គានេះ គឺស្របតាមប្រធានបទ «វប្បធម៌ និងយុវជន» គោលបំណងសំខាន់ឲ្យយុវជនទាំងអស់ មានសុឆន្ទៈចេះស្រឡាញ់វប្បធម៌ជាតិ ហើយរួមគ្នាថែរក្សាឲ្យបានគង់វង្ស ទុកឲ្យយុវជនជំនាន់ក្រោយបន្តវេន។

លោក ឃឹម ផល្លា បានបន្ថែមថា កម្មវិធីសង្ក្រាន្តគង្គា មានរៀបចំសួនយុវជន តាំងពិព័រណ៍ពីសកម្មភាពយុវជ ន រួមចំណែកអភិវឌ្ឍន៍សង្គម, លេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ ដែលជាកេរ្តិ៍តំណែលពីដូនតា និងរាំកម្សាន្ដបទប្រពៃណីខ្មែរ ដែលនេះ ជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន ព្រោះតែមានការអនុញ្ញាតពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្តសង្ក្រន្តគង្គាឆ្នាំ២០២០ទៀត ៕