(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន ៣ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ចំនួន ៣នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១ករណី ឃាត់ខ្លួន១នាក់ និងប្រើប្រាស់២ករណី ឃាត់ខ្លួន២នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុប ២២៥៦ករណី ដោយឃាត់មនុស្សចំនួន ៤៨៥១នាក់ ស្រី៣៩២នាក់ (ជនបរទេស១២១នាក់ ស្រី២៨នាក់ មាន ៧សញ្ជាតិ)៕