(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង២,៤៩៣គ្រឿង រកឃើញល្មើសច្បាប់៦៦៨គ្រឿង(ម៉ូតូ៨១%) អប់រំ១៩៤គ្រឿង និងផាកពិន័យ៤៧៤៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,២៨០គ្រឿង, អប់រំ១១៥គ្រឿង និងផាកពិន័យ៤១២គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦១,៩៧៣គ្រឿង រកឃើញយានយន្តល្មើស១៣,៥៧១គ្រឿង(ម៉ូតូ៧៨%) ក្នុងនោះអប់រំ៤,៧៣៨គ្រឿង និងផាកពិន័យ៨,៨៣៣គ្រឿង៕