(បន្ទាយមានជ័យ, ប៉ោយប៉ែត)៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី៣ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ។

កម្មវិធីទាំង៣នោះរួមមាន៖ ១. ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន), ២. បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការ ដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះសម្តេចពិតជាសប្បាយរីករាយខ្លាំងណាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជា និងថៃ បានតភ្ជាប់ស្ពានឆ្លងកាត់ព្រំដែនស្ទឹងបត់-បានណងអៀន។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកស្ពាននេះ គឺជាការតភ្ជាប់ដ៏សំខាន់មួយរវាងកម្ពុជា និងថៃ។ សម្តេចតេជោ ក៏បានអរគុណថៃដែលបានជួយកសាងស្ពាន និងផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់អគារ និងផ្លូវតភ្ជាប់។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា មិនអាចយកស្ពាននៅប៉ោយប៉ែតឆ្លងគ្នាលាយឡំទាំងអ្នកទេសចរ និងដឹកទំនិញនោះឡើយ។ ហេតុនេះហើយទើបសម្រេចឱ្យមានការសាងសង់ស្ពានថ្មីនៅស្ទឹងបត់សម្រាប់ការដឹកទំនិញ ហើយស្ពាននៅប៉ោយប៉ែតទុកសម្រាប់ចេញចូលតែភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅច្រកប៉ោយប៉ែត ក៏នឹងសាងសង់ស្ពានដែកមួយទៀត ទុកសម្រាប់ទេអ្នកអូសរទេះដឹកទំនិញ។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលនៅលើទឹកដីច្រកស្ទឹងបត់ជាសមិទ្ធផលដើមរដូវ ដែលកើតចេញពីការប្រឹងប្រែងកាលពីប៉ុន្មានឆ្នាំមុន។

* សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា ២០ឆ្នាំក្រោយយើងជោគជ៏យ៣យ៉ាង

* សម្តេចតេជោ ហ៊ុន សែន កំពុងរំលឹកអំពីការតស៊ូ កាលពីសម័យសង្រ្គាម នៅតាមព្រំដែនប៉ោយប៉ែត ម៉ាឡៃ និងប៉ៃលិន

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២០ឆ្នាំមកនេះ តំបន់សង្រ្គាម បានក្លាយទៅជាតំបន់ទីផ្សារ តំបន់កម្សាន្ត និងជាតំបន់ដែលមានសេវា

* សម្តេចនាយករដ្ឋមន្រ្តីថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ គឺធំណាស់រហូតដល់៦ពាន់លានដុល្លារ

* ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើនាយករដ្ឋមន្រ្តីថៃ បើកច្រកអន្តរជាតិ ៤កន្លែងផ្សេងទៀត ក្នុងនោះមានច្រកអានសេះ ច្រកជប់គគី ច្រកភ្នំដី និងច្រកថ្មដា

* សម្តេចតេជោ ហ៊ុន សែន លើកលើអំពីការទទួលបានការផ្តល់ផ្លូវដែកពីប្រទេសថៃ និងម៉ាឡេស៊ី

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្តិចទៀតអ្នកបន្ទាយមានជ័យ មានភ័ព្វសំណាង ក្នុងការជិះរត់ភ្លើងទៅកាន់រាជធានីភ្នំពេញ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីតភ្ជាប់ជាមួយប្រទេសជិតខាង កម្ពុជាត្រូវតែតភ្ជាប់ផ្ទៃក្នុងរបស់ខ្លួនឯងជាមុនសិន

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកប្រាយុទ្ធ ចាន់អូចា បានតែងចម្រៀង២បទ តែសម្តេចបានតែងចម្រៀង៤បទ

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យជនរួមជាតិ ថែរក្សាសុខសន្តិភាព ដែលរកបានដោយលំបាក បើថែទាំងមិនបានទេ ស្ពានក៏ដាច់ ហេដ្ឋារចនាសម្ព័ន្ធក៏អស់ រត់ចោលផ្ទះដូចសម័យរដ្ឋប្រហារ

* សម្តេចតេជោ ហ៊ុន សែន ចំអកឱ្យធ្ងន់ៗទៅទណ្ឌិត សម រង្ស៉ី ដែលឆោតល្ងង់ណាស់អំពាវនាវឱ្យសម្តេចក្រឡាហោម ស ខេង ធ្វើរដ្ឋប្រហារ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចរង់ចាំ សម រង្ស៉ី សម្រុកចូលមកចាប់សម្តេច ហើយបញ្ជាក់ថា ប៉ុលពត នៅសម្តេចវាយខ្ទេចអស់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលណាគេវាយតម្លៃយុទ្ធសាស្រ្តរបស់សម្តេចមិនត្រូវ គឺគេចាញ់ហើយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ម្សិលមិញ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជាថ្មី ដល់ប្រជាពលរដ្ឋ ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឱ្យគណបក្សប្រជាជន គឺស្មើនឹងបោះឆ្នោតឱ្យខ្លួនឯង បោះឆ្នោតរក្សាសន្តិភាព និងការអភិវឌ្ឍ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សដ៏ទៀត មិនទាន់បានធ្វើអ្វីសម្រាប់ជាតិនៅឡើយទេ

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង១០៖០៤នាទី ព្រឹកនេះ៕