(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន១៨ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ចំនួន ២៦នាក់ (ស្រី១នាក់)។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៥ករណី ឃាត់ខ្លួន២១នាក់ និងប្រើប្រាស់៣ករណី ឃាត់ខ្លួន៥នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស រយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុប ២៣៣១ករណី ដោយឃាត់មនុស្សចំនួន ៤៩៨៤នាក់ (ស្រី៤០៤នាក់) (ជនបរទេស១២១នាក់ ស្រី២៨នាក់ មាន៧សញ្ជាតិ)៕