(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្ដេចតេជោ ហ៊ុន សែន ចំអកធ្ងន់ៗទៅទណ្ឌិត សម រង្ស៊ី ថាជាមនុស្សល្ងង់ណាស់ដែលហ៊ានអំពាវនាវឲ្យសម្ដេច ស ខេង ធ្វើរដ្ឋប្រហារដើម្បីខ្លួនបានអំណាច (ចុចអាន)

២៖ នាយករដ្ឋមន្រ្តីកម្ពុជា ស្នើនាយករដ្ឋមន្រ្តីថៃ បើកច្រកអន្តរជាតិចំនួន៤កន្លែងទៀត ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ (ចុចអាន)

៣៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ចាត់ទុកស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជា និងថៃ សម្រាប់ប្រយោជន៍អាស៊ាន (ចុចអាន)

៤៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមានចក្ខុវិស័យ និងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍ និងស្ដារផ្លូវដែកឡើងវិញ (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» និងកិច្ចប្រជុំសំខាន់ៗ នៅចិនចាប់ពីថ្ងៃទី២៥-២៩ ខែមេសា (ចុចអាន)

៦៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចេញសាររិះគន់ទំនប់វារីអគ្គិសនីដ៏ធំមួយរបស់ចិន នៅប្រទេស Ecuador (ចុចអាន)

៧៖ កម្ពុជាចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការវាយលើវិហារគ្រីស្តសាសនា នៅស្រីលង្កា ផ្តាច់ជីវិតមនុស្ស២៩០នាក់ និងជាង៥០០នាក់រងរបួស (ចុចអាន)

៨៖ តុលាការប្រកាសសាលក្រមទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី២ ខែឧសភា ករណីប្រមាថអង្គព្រះមហាក្សត្រ, ចំណែករឿងញុះញង់កងទ័ព ជំនុំជម្រះថ្ងៃក្រោយ (ចុចអាន)

៩៖ ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត សម្រេចបញ្ឈរជើងអធិការរងខណ្ឌដង្កោ និងមន្ដ្រីនគរបាល២រូប ពាក់ព័ន្ធបណ្ដឹងរបស់មន្ដ្រី ACU (ចុចអាន)

១០៖ «ការឆ្លងឆ្លើយគ្នារវាងស្ថានទូតអាមេរិក និងចិនប្រចាំកម្ពុជា» ក្លាយជាប្រធានបទ នៃកិច្ចពិភាក្សាតុមូល របស់រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី៣០ ខែមេសា (ចុចអាន)

១១៖ កម្ពុជាគ្រោងសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី លើកកម្ពស់វិស័យទេសចរណ៍ និងដឹកជញ្ជូន (ចុចអាន)

១២៖ ការផ្គត់ផ្គង់អគ្គិសនី នៅទូទាំងខេត្តសៀមរាប និងឧត្តរមានជ័យ នឹងត្រូវផ្អាកចាប់ពីម៉ោង៥ព្រឹក ដល់៦ល្ងាច ថ្ងៃទី២៤ ខែមេសា ដោយសារភាគីថៃផ្លាស់ប្តូរខ្សែបញ្ជូន (ចុចអាន)

១៣៖ ក្រសួងធនធានទឹក៖ បាតុភូតអ៊ែលនីណូ កំពុងគ្របដណ្ដប់ពាក់កណ្ដាលភពផែនដី, កម្ពុជានឹងថយកម្ដៅទៅវិញនៅសប្ដាហ៍ទី៣ នៃខែឧសភា តែក្នុងសប្តាហ៍នេះកំដៅនឹងឡើងដល់៤០-៤១ អង្សាសេ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ បំផ្ទុះគ្រាប់បែកនៅស្រីលង្កា៖ ចំនួនមនុស្សស្លាប់ កើនយ៉ាងគំហុកដល់ ២៩០នាក់ និងជាង៥០០នាក់រងរបួស (ចុចអាន)

២៖ ជនសង្ស័យ២៤នាក់ហើយត្រូវចាប់ខ្លួន ក្រោយករណីផ្ទុះគ្រាប់បែកស្លាប់២៩០នាក់ និងជាង៥០០នាក់រងរបួសនៅស្រីលង្កា (ចុចអាន)

៣៖ ពិភពលោកសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបំផ្ទុះគ្រាប់នៅស្រីលង្កា ដែលផ្តាច់ជីវិតមនុស្ស២៩០នាក់ និងរបួសជាង៥០០នាក់ (ចុចអាន)

៤៖ អាមេរិកចេញសារព្រមាន៖ ក្រុមភេរវករអាចវាយប្រហារជាថ្មីនៅស្រីលង្កា ជាពិសេសនៅតំបន់ទីប្រជុំជននានា (ចុចអាន)

៥៖ នាយករដ្ឋមន្ត្រីលីប៊ីគាំទ្រដោយ UN នឹងជួបវាសនាដូចលោក កាដាហ្វី ក្រោយអាមេរិកក្រឡាស់ជំហរមក គាំទ្រយោធាភាគខាងកើត? (ចុចអាន)

៦៖ ទីបំផុត! តារាកំប្លែង លោក Zelensky ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន (ចុចអាន)

៧៖ ប្រទេសរុស្ស៊ីប្រកាសស្វាគមន៍តារាកំប្លែង Zelensky ដែលនឹងក្លាយជាប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន (ចុចអាន)

៨៖ អាមេរិកត្រៀមប្រកាស៖ ប្រទេសណាក៏ដោយឲ្យតែហ៊ានទិញប្រេងពីអ៊ីរ៉ង់ នោះនឹងទទួលរងទណ្ឌកម្មជាក់ជាមិនខាន (ចុចអាន)

៩៖ សហរដ្ឋអាមេរិកនឹងចាយលុយ១៨៣លានដុល្លារ ដើម្បីសំអាតសារធាតុគីមីដែលខ្លួនបន្សល់ទុកនៅវៀតណាម (ចុចអាន)