(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ ដែលជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រង នៅតំបន់ប្រាសាទព្រះវិហារ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា គេហទំព័ររបស់ខ្លួនដែលមានអាសយដ្ឋាន «www.preahvihearauthority.gov.kh» ត្រូវបានចោរព័ត៌មានវិទ្យា ឬហៅថា Hacker លួចបិទដំណើរការ និងបំផ្លាញទិន្នន័យទាំងស្រុង កាលពីថ្ងៃទី២២ ខែមេសាម្សិលមិញ។

អាជ្ញាធរជាតិព្រះវិហារ មិនទទួលខុសត្រូវលើអត្ថបទ ខ្លឹមសារ ឬទង្វើទាំងឡាយណាដែលមិនឆ្លុះបញ្ចាំងពីទស្សនៈ និងបេសកកម្មរបស់ខ្លួនឡើយ ចាប់ពីថ្ងៃចេញសេចក្ដីប្រកាសព័ត៌មាននេះតទៅ។

អាជ្ញាធរជាតិព្រះវិហា ក៏បានបញ្ជាក់ទៀតថា ខ្លួនកំពុងជួសជុលគេហទំព័ររបស់ខ្លួនឡើងវិញបណ្ដើរដែរ ហើយនឹងប្រកាសជាសាធារណៈ នៅពេលគេហទំព័ររបស់ខ្លួនដំណើរការជាធម្មតាឡើងវិញ៕