(ភ្នំពេញ)៖ នាឡិកាដៃ CITIZEN ជាម៉ាកដែលផលិត នៅប្រទេសជប៉ុន និងបាននាំចូលផ្តាច់មុខ ដោយមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ដែលមានទីតាំង នៅខាងកើតផ្សារថ្មី ចំងាយ៣០ម៉ែត្រ។

សម្រាប់ឆ្នាំ២០១៩នេះផងដែរ ជាឆ្នាំគំរប់ខួប៣០ឆ្នាំ របស់នាឡិកាដៃម៉ាក CITIZEN ម៉ូដែល PROMASTER។

លើសពីនេះទៅទៀត សម្រាប់ការអបអរ ថ្ងៃគំរប់ខួប៣០ឆ្នាំ របស់នាឡិកាម៉ាក CITIZEN ក្រុមហ៊ុនគ្រោងនឹងផលិតម៉ូដែល PROMASTER ចំនួន ៣ស៊េរី ខុសៗគ្នាគឺ SKY, LAND, និង MARINE នៅកំឡុងខែមិថុនា ខាងមុខនេះ។

លក្ខណៈពិសេស នាឡិកាដៃ CITIZEN ម៉ូដែល PROMASTER ជាប្រភេទ Eco-Drive ដែលសាកថ្មដោយប្រើពន្លឺ ជាពិសេសសាកថ្មម្តង អាចប្រើបានរហូតទៅដល់១១ខែ និង អាចធននឹងជម្រៅទឹក២០០ម៉ែត្រ ៕