(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តពីខេត្តពោធិ៍សាត់ ដើម្បីមកស្កាត់ជួបមិត្តស្រីនៅភ្នំពេញ បែរជាអកុសលត្រូវដេកស្លាប់ក្នុងផ្ទះសំណាក់ «ម្កុដមាស» យ៉ាងអាណោចអធ័ម។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងជាង ៣រំលងអាធ្រាត្រចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ចំណុចផ្ទះសំណាក់ «ម្កុដមាស» ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ អឿន ប៊ុនធឿម អាយុ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀនភាសាកូរ៉េ មានស្រុកកំណើតស្ថិតនៅ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។ អាសយដ្ឋានស្ថិតនៅភូមិកោះវត្ត ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។ មធ្យោបាយធ្វើដំណើររថយន្ត CAMRY ពណ៌ស ពាក់ស្លាកលេខពោធិ៍សាត់ 2B-1583។

មិត្តស្រីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ពួកគាត់ទាំងពីរនាក់ មានគ្រួសាររៀងៗខ្លួនហើយ ប៉ុន្តែពួកគេទាំងពីរនាក់ បានស្រលាញ់គ្នាលួចលាក់អស់រយៈពេលជិតមួយឆ្នាំមកហើយ។ នៅមុនពេលកើតហេតុ បុរសជាសង្សារបានទូរស័ព្ទមក ហើយបានប្រាប់ថា នឹកចង់ជួបតិចទៅដល់ហើយ។ ភ្លាមៗនោះនារីជាសង្សារ ក៏បានប្រាប់ទៅវិញទៀតថា កុំមកអីឆ្ងាយណាស់ តែបុរសជាសង្សារនៅតែនិយាយដដែរៗថា តិចទៀតទៅដល់ហើយ។ បុរសរងគ្រោះ ក៏បានឲ្យនារីជាសង្សារចាំជួបគ្នានៅម្ដុំផ្សារទំនើបសុរិយាថែមទៀតផង។

លុះម៉ោងជាង៩ស្រាប់ តែបុរសខាងលើ បានមកដល់កន្លែងណាត់ជួប ហើយបានទូរស័ព្ទទៅនារីជាសង្សារ ឲ្យមកទីកន្លែងណាត់ជួបផង តែដល់ពេលមកជួបគ្នាភ្លាមៗនោះ បុរសខាងលើ បានចូលទៅសួរផ្ទះសំណាក់ តែដោយសារផ្ទះសំណាក់គ្មានបន្ទប់ទំនេរ ក៏បបួលគ្នាមកគេងនៅផ្ទះសំណាក់ «ម្កុដមាស» តែម្ដងទៅ។

ស្របពេលដែលទៅដល់ផ្ទះសំណាក់ «ម្កុដមាស» អស់រយៈពេលជាង ២ម៉ោង ស្រាប់តែបុរសខាងលើ បានដកដង្ហើមដង្ហក ហើយនារីជាសង្សារស្មានតែធ្វើលេង ហើយនារីជាសង្សារ ក៏មិនបានចាប់អារម្មណ៍ទៀត លុះមួយសន្ទុះក្រោយមក រូបនាងបានហៅតែមិននិយាយតបវិញសោះភ្លាមៗ នោះខ្លួន បានរត់ចុះមកឲ្យអ្នកនៅខាងក្រោមផ្ទះសំណាក់ ឲ្យមកជួយមើលផង ព្រោះគាត់ពិបាកដកដង្ហើម ភ្លាមៗនោះ គេក៏នាំគ្នារត់ទៅជួយនឹងបានរថយន្តសង្គ្រោះបន្ទាន់ដែរ តែអកុសលបុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចជំនាញកោសល្យវិច្ច័យពិនិត្យ និងធ្វើការសាកសួរនារីជាសង្សារ ដើម្បីស្វែងរកការពិត ដែលនៅពីក្រោយថា ជាករណីអ្វីឲ្យប្រាកដ៕