(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី១ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានចុះសួរសុខទុក្ខ លោក ហោរ យូស៊ីន ជាក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ១ ដែលមានជំងឺបេះដូង ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ពេជ្រ កែវមុនី និងលោកស្រី ទាវ ធីតា បានសួរសុខទុក្ខដោយផ្ទាល់ដល់លោក ហោរ យូសិន ដើម្បីបាន ដើម្បីឲ្យបានឃើញអំពីស្ថានភាពជាក់ស្តែងរបស់គាត់ ដែលកំពុងសម្រាកនូវផ្ទះ។

ថ្លែងក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី និងលោកស្រីទាវ ធីតា បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងលើកទឹកចិត្តដល់អ្នកជំងឺឲ្យមានការតស៊ូ និងខំអនុវត្ត តាមវេជ្ជបញ្ជា ដើម្បីឆាប់ជាសះស្បើយ ។

ជាមួយគ្នានោះ គ្រួសារលោក ហោរ យូសិន បានថ្លែងអំណរគុណដល់ លោក ពេជ្រ កែវមុនី និងលោកស្រី ទាវ ធីតា ព្រមទាំងបានជូនពរ ឲ្យមាន សុខភាពល្អ និងបន្តដឹកនាំក្រុមកាងារ ឲ្យមានការរីកចម្រើនទៅមុខទៀត៕