(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៥៩៧គ្រឿង រកឃើញល្មើសច្បាប់៦៦១គ្រឿង (ម៉ូតូ៨០%) អប់រំ២០៨គ្រឿង និងផាកពិន័យ៤៥៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,៧៩៥គ្រឿង, អប់រំ១៥៦គ្រឿង និងផាកពិន័យ៣៧២គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥០,៥៤៧គ្រឿង រកឃើញយានយន្តល្មើស១០,១១៨គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ៣,៤៤២គ្រឿង និងផាកពិន័យ៦,៦៧៦គ្រឿង៕