(ភ្នំពេញ)៖ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានជួបតារាភាពយន្តដ៏ល្បីល្បាញរបស់ចិន ដែលប្រជាពលរដ្ឋខ្មែរស្គាល់ឈ្មោះថា ឈិន ឡុង (Jacky Jan) ក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកម្មវិធីបើកសប្តាហ៍ភាពយន្ត និងទូរទស្សន៍អាស៉ី នៅព្រះរាជវាំងចិន ក្នុងក្រុងប៉េកាំង នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

លោក ខៀវ កញ្ញារីទ្ធ បានបង្ហោះរូបភាពថតជាមួយលោក ឈិន ឡុង ដោយបន្ថែមខ្លឹមសារគួរឲ្យចាប់អារម្មណ៍ថា «ដល់ពេលនៅក្បែរគ្នា បានដឹងថាខ្ញុំទាបច្រឡឹង»។

រូបភាពមួយសន្លឹកនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមយក្ស Facebook ដោយមានការចែករំលែកតៗគ្នាយ៉ាងច្រើន៕