(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ ទូរស័ព្ទចល័តរហូតដល់ ១៩,៧៤៧,៨២៣ស៊ីមកាត និងអ្នកប្រើប្រាស់ទូរស័ព្ទអចល័តចំនួន ៨៣,៣៦៦នាក់។

របាយការណ៍ដដែលបង្ហាញថា ចំពោះអ្នកប្រើប្រាស់អ៉ីនធើណេតវិញ មានចំនួន១៤,១២៦,៤៩៤នាក់ ក្នុងនោះអ្នកប្រើប្រាស់អ៉ីនធើណេតចល័តចំនួន ១៣,៩៤៥,៤៥៨នាក់ និងអ៉ីនធើណេតអចល័តចំនួន ១៨១,០៣៦នាក់។

ចំពោះគណនីបណ្តាញសង្គម Facebook នៅកម្ពុជា មានអ្នកប្រើប្រាស់ចំនួនសរុបប្រមាណជា ៧លានគណនី។

សូមជម្រាបថា នៅកម្ពុជាមានប្រតិបត្តិការផ្តល់សេវាអ៉ីនធើណេតចល័តចំនួន៧ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៦។ ចំណែកប្រតិបត្តិការផ្តល់សេវាអ៊ីនធើណេត អចល័តមាន៣៤ក្រុមហ៊ុន៕