(ភ្នំពេញ)៖ ក្រុមបាល់ទាត់ហ្វូតសាលកម្ពុជា ត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ ក្នុងសាលអាស៊ាន AFF Futsal Club Championship ២០១៩ ខណៈលើកនេះក្រុមតំណាងកម្ពុជា គឺក្រុម «ដោនថោនស្ព័ត» ដែលជាក្រុមជើងឯកលីគហ្វូតសាលកម្ពុជា ឆ្នាំ២០១៨ កន្លងទៅ។

លោក ហេង ឡាលីន ក្នុងនាមជាអ្នកដឹកនាំក្រុម ដោនថោនស្ព័ត តំណាងឲ្យប្រទេសកម្ពុជា បានបញ្ជាក់ថា ក្រុមរបស់លោកបានធ្វើការហ្វឹកហាត់ ក្នុងរយៈពេលខ្លី ហើយតាមរយៈការចាប់ឆ្នោត ក្រុមតំណាងកម្ពុជា ស្ថិតក្នុងពូល B ដោយនៅជាមួយក្រុម Myanmar Imperial University FC របស់មីយ៉ាន់ម៉ា និង Melaka United របស់ម៉ាឡេស៊ី។

លោកបន្ថែមថា ចំណែកពូល A មាន៖ PTT Chonburi Bluewave របស់ថៃ, Sanvinest Sanatech Khanh Hoa វៀតណាម និង Black Steel Manokwari របស់ឥណ្ឌូណេស៊ី។ អ្នកដឹកនាំក្រុម ដែលបានជួយឧបត្ថម្ភជាបន្តបន្ទាប់រូបនេះ មានជំនឿចិត្តថា ក្រុមរបស់លោកតំណាងឲ្យប្រទេសកម្ពុជា នឹងទទួលបានលទ្ធផលល្អប្រសើរនាថ្ងៃប្រកួត ដើម្បីនាំកិត្តិយសជូនជាតិមាតុភូមិ។

សូមជម្រាបថា ការប្រកួតធ្វើនៅខេត្ត Nakhon Ratchasima ប្រទេសថៃ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះតទៅ ដោយ ក្រុម A: PTT Chonburi Bluewave Sanvinest Sanatech Khanh Hoa Black Steel Manokwari, ក្រុម B: Myanmar Imperial University FC Down Town Sport Melaka United៕