(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយ ក្លិបបាល់ទាត់បឹងកេត បានរៀបចំសន្និសីទសារព័ត៌មានមួយស្តី អំពី «ដំណើរការនៃការប្រកួត ជ្រើសរើសពានរង្វាន់ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩»

សន្និសីទនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីគណៈកម្មការប្រតិបត្តិការប្រកួតជ្រើសរើសពាន រង្វាន់ ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩ នាអគារខេមរានី នៃទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ៕