(កំពង់ឆ្នាំង)៖ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះពិនិត្យទំនិញ នៅផ្សារលើ និងផ្ទះលក់ដូរនៅជុំវិញផ្សារ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងផ្តោតសំខាន់លើនំបញ្ចុក និងបន្លែ។
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឱកាសចុះអង្កេតផ្សារខាងលើ ក្រុមការងារបានធ្វើតេស្តបឋមទៅលើតេស្តបឋម ទៅលើសរសៃនំបញ្ចុក, គ្រឿងបុករួច សំរាប់នំបញ្ចុក,សណ្តែកកួ,សណ្តែកបណ្តុះ និងផ្កាស្នោ។
ជាលទ្ធផលបឋម យើងពុំមានឃើញសារធាតុគីមីនៅក្នុងនំបញ្ចុក និងបន្លែឡើយ និងបានពិនិត្យ ទំនិញវេចខ្ចប់ស្រាប់, គ្រឿងកំប៉ុង។ ហើយមន្រ្តីជំនាញ ក៏បានធ្វើការណែនាំដល់អាជីវករ ប្រជាពលរដ្ឋពីសុវត្ថិភាពម្ហូបអាហារ ការរៀបចំទំនិញតាំងលក់ និងមានអនាម័យល្អ ។
លោកបន្តថា មិនតែប៉ុណ្ណោះក្រុមការងារបានឃ្លាំពិនិត្យតម្លៃ លក់រាយនៅតាមស្ថានីយ ដេប៉ូ ចំនួន៤ ទីតាំង រីឯតម្លៃលក់ រាយនេះគឺសមស្របតាមតម្លៃដែល ក្រសួងបានកំណត់៕