(ក្រចេះ)៖ មន្រ្តីកាំកុងត្រូលខេត្តក្រចេះ ដឹកនាំដោយលោក រស់ សន្និសីទ អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យមុខទំញម្ហូបអាហារ បន្លែ ភេសជ្ជៈជាច្រើនមុខ ដែលដាក់តាំងលក់នៅ ផ្សារសាមគ្គីក្រុងក្រចេះ ផ្សាថ្មីក្រុងក្រចេះ និងតាមផ្ទះល្វែងធំៗ ស្ថិតនៅក្រុងក្រចេះ ដោយពុំរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ឬមានផ្ទុកសាធាតុគីមីនោះឡើយ។
លោក រស់ សន្និសីទ បានឱ្យដឹងថា ការចុះត្រួតពិនិត្យដោយមន្រ្តីរបស់លោក ពិនិត្យទៅលើមុខទំនិញជាច្រើនប្រភេទ នៅផ្សារចំនួន២កន្លែង និងតាមផ្ទះល្វែងធំៗ ដោយក្រុមការងារបានពិនិត្យ និងធ្វើតេសទៅលើម្ហូបចំណី អាហារ បន្លែដូចជា៖ ជ្រក់ត្រពាំង សសៃមី សណ្ដែកបណ្ដុះ គុយទាវ ផ្អក ប្រហុក គ្រឿងកំប៉ុង និងនំប្រពៃណី ដូចជានំបញ្ចុក នំស្លឹកជាដើម។ល។ ដោយរកពំឃើញមានសាធាតុគីមី ឬហួសកាលបរិច្ឆេតនោះទេ។
លោកអនុប្រធានរូបនោះបានបន្ដទៀតថា ការធ្វើតេស្ត ដោយរកមិនឃើញមុខទំនិញ ដែលហួសការបរិច្ឆេត និងមុខទំនិញ បន្លែ ម្ហូបអាហារ ដែលគ្មានសាធាតុគីមី ដោយសារនៅក្រុងក្រចេះ ត្រូវបានមន្រ្តីជំនាញបានចុះពិនិត្យជាញឹកញប់ ហើយប្រជាពលរដ្ឋក៏ដូចអាជីវករ មានការយលដឹងច្រើន ដូច្នេះពួកគាត់មិនយកទំនិញដែលខូចគុណភាព និងហួសកាលរបរិច្ឆេទយកមកតាំងលក់នោះទេ។
គួររម្លឹកថា ការចុះត្រួតពិនិត្យនេះមន្ត្រីកាំកុងត្រូលក៏បានចែកជូនផ្ទាំងរូបភាពផ្សព្វផ្សាយអប់រំសុខភាពសុវត្តិភាពចំណីអាហារ មុខទំទិញដែលហាមឃាត់ ហួសកាលបរិច្ឆេត ដូចជាំកំប៉ុងកំពិត កំប៉ុងច្រេះ និងផ្សព្វផ្សាយជួនដល់មហាជន ដើម្បីជ្រាប់ងាយស្រួលជ្រើសរើសផលិតផលម្ហូបអាហារណា ដែលមានគុណភាពសុវត្ថិភាព ការពារសុខភាព ចៀសជាងបរិភោគអាហារដែលមានសារធាតុគីមីពុលនាំឱ្យខាតបង់សុខភាព លុយកាក់ក្នុងគ្រួសារ។
លោកសូមអំពាវនាវដល់បងប្អូនអាជីវករ ទាំងអស់ដើម្បីឆ្ពោះទៅរកចំណីអាហារ ប្រកបដោយសុវត្តិភាព ត្រូវមានការចូលរួមពីយើងទាំងអស់គ្នា ពោលគឺ អ្នកផលលិត អ្នកចែកចាយ អ្នកទិញ អ្នកប្រើប្រាស់ រួមទាំងសមត្ថកិច្ចផងដែរ មុននឹងយកផលិតផលមកដាក់តាំងលក់ត្រូវចេះ មើលកាបរិច្ឆេទឱ្យបានត្រឹមត្រូវ កុំយកមុខទំនិញខូចគុណភាពមកដាក់តាំងលក់ ធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ព្រោះសុខភាពសំខាន់ណាស់ ហើយខុសច្បាប់ថែមទៀត ហើយលោកនៅតែបន្ដដឹកនាំមន្រ្តីរបស់ចុះត្រួតពិនិត្យឱ្យដូចភ្លៀងរលឹម ដើម្បីសុខភាពរបស់ប្អូនប្រជាពលរដ្ឋ៕