(ប៉ៃលិន)៖ សាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើការចុះអង្កេតទីផ្សារ ត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ ជាពិសេសបន្លែ គ្រឿងផ្សំសម្រាប់ធ្វើនំបញ្ចុកដ៏ពេញនិយមរបស់ខ្មែរ គឺនំបញ្ចុកនៅផ្សារប៉ាហ៊ី (ហៅផ្សារសាមគ្គី) ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ មន្រ្តី យើងបានធ្វើតេស្តបឋមលើសណ្តែកបណ្តុះ ប្រហុក និងសរសៃនំបញ្ចុក។។
មន្រ្តីសាខាកាំកុងត្រូលខេត្តប៉ៃលិន បានឲ្យដឹងថា នៅក្នុងឱកាសចុះពិនិត្យផ្សារប៉ាហ៊ីខាងលើ ក្រុមការងារបានធ្វើការពន្យល់ណែនាំ ជាពិសេស បានធ្វើតេស្តបឋម ទៅលើទៅលើសរសៃនំបញ្ចុក, សណ្តែកបណ្តុះ និងប្រហុកជាដើម។ ជាលទ្ធផល ពុំមានឃើញសារធាតុគីមីនៅក្នុងនំបញ្ចុក និងបន្លែឡើយ។
ក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូល បានណែនាំ និងបានផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពជូនដល់អាជីវករ កុំឲ្យប្រើសារធាតុគីមីហាមឃាត់ លើនំបញ្ចុក និងគ្រឿងផ្សំទាំងអស់នោះ៕