(ភ្នំពេញ)៖ ម៉ូដស្ទ័រ (Modestore) ជាហាងលក់ទំនិញ និងជាផ្សារអនឡាញធំមួយក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ជូននូវម៉ូតទាន់សម័យ ពេញនិយម និងសុទ្ធ១០០ភាគរយនាំចូលពីអឺរ៉ុប និងសហរដ្ឋ អាមេរិក បានបង្កើតព្រឹត្តិការណ៍ដ៏ល្អប្រណិតមួយឈ្មោះថា ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី (Modestore VIP, The Priviledged Party) ដើម្បីផ្តល់ជូនប័ណ្ណវីអាយភី ជូនដល់អតិថិជន ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រតាំងពីការបើកឲ្យដំណើរការលើកដំបូង រហូតដល់អស់រយៈពេលជាងពីរឆ្នាំមកនេះ។

លោកស្រី ខេងពិទូ ពុធីតា ម្ចាស់ម៉ូដស្ទ័រ បានលើកឡើងថា ដើម្បីជាការតបស្នងចំពោះ ភក្តីភាព និងការជឿទុកចិត្តរបស់អតិថិជនមកលើម៉ូដស្ទ័រ យើងខ្ញុំសូមប្រគល់ជូននូវប័ណ្ណ VIP Gold Card ជូនដល់អតិថិជនចំនួន ២ រូប និង Silver VIP card ចំនួន ១០រូប ដែលជាអតិថិជនពិសេសបំផុត ក្នុងកម្មវិធី ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។

លោកស្រីបានបញ្ជាក់ថា យើងមានសមាជិកកាត Gold & Siliver ជាច្រើន ហើយយើងនឹងបន្តកម្មវិធីផ្តល់ជូននេះនាពេលដ៏ខ្លីខាងមុខទៀត។ ម៉ូដស្ទ័របាននាំចូលបន្ថែមទៀតនូវផលិតផល ម៉ាកល្បីៗរបស់បុរស និងស្រ្តីមួយចំនួនមានដូចជា Mont Blanc, Concord , Versace , Dior, LV, Gicci, Prada, Ferragamo និង Yves Saint Laurent (YSL) ហើយនឹងផ្តល់់ជូននូវតម្លៃពិសេសសម្រាប់អតិថិជនណា ដែលបានបំពេញលក្ខខណ្ឌ ជាសមាជិកកាត។ ដូច្នេះម៉ាកល្បីៗជុំវិញពិភពលោក ដែលអស់លោក លោកស្រី អ្នកនាងកញ្ញា តែងតែទិញផលិតផលទាំងនោះ នៅបរទេស ពេលនេះមិនចាំបាច់ចំណាយថវិកា ធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ ហាងម៉ូដស្ទ័រ នឹងផ្ដល់នូវ ការធានាផលិតផល សុទ្ធ១០០% និងតម្លៃសមរម្យបំផុត។

លោកស្រី ធីតា បានបញ្ជាក់ថា ការក្លាយជាសមាជិកកាត VIP Gold & Silver នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

*ទី១៖ ប័ណ្ណ VIP Gold នឹងទទួលបានការបញ្ចុះតម្លៃ១៥ភាគរយ បន្ថែមពីលើតម្លៃដែលបានបញ្ចុះហើយ
*២៖ ប័ណ្ណ VIP Silver នឹងទទួលបានការបញ្ចុះតម្លៃ១០ភាគរយ បន្ថែមពីលើតម្លៃដែលបានបញ្ចុះហើយ
*៣៖ សមាជិកប័ណ្ណវីអាយភីទាំងពីរ នឹងទទួលបានអាទិភាពមុនគេ ដើម្បីទិញទំនិញថ្មីៗដែលទើបមកដល់
*៤. សមាជិកប័ណ្ណវីអាយភីទាំងពីរ អាចប្រើប្រាស់ វីអាយភី ឡោញ (VIP Lounge) នៅក្នុងហាងម៉ូដស្ទ័រ និងរីករាយ ជាមួយកាហ្វេ ព្រមទាំងភេសជ្ជៈផ្សេងៗ។

សូមបញ្ជាក់ដែរថា ម៉ូដស្ទ័រគឺជាហាងប៊ូទិកលក់សម្លៀកបំពាក់ ផលិតផលហ្វេសិន និងជាផ្សារអនឡាញដ៏ធំមួយ ដែលបានបង្កើតឡើងនាឆ្នាំ២០១៧ ក្នុងប្រទេសកម្ពុជា។ ម៉ូដស្ទ័រមានលក់ផលិតផល ទាន់សម័យសម្បូរបែបដូចជា សម្លៀកបំពាក់ ស្បែកជើង នាឡិកា កាបូប ខ្សែក្រវ៉ាត់ អាហារបំប៉ន គ្រឿងសម្អាង ផលិតផលថែរក្សាស្បែក និងវ៉ែនតា ជាដើម ហើយយើងផ្ដោតសំខាន់ទៅលើការ ផ្តល់ជូននូវផលិតផលសុទ្ធ ១០០ភាគរយ និងនាំចូលយ៉ាងសម្រិតសម្រាំងពីអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម ដើម្បីផ្តល់ជូនអតិថិជននូវម៉ូដដែលទាន់សម័យ និងមានគុណភាពល្អបំផុត។

ម៉ាកល្បីៗទូទាំងសកលលោក មិនត្រូវបាន ម៉ូដស្ទ័រមើលរំលងឡើយ ក្នុងនោះម៉ូដស្ទ័រមានលក់ ផលិតផលម៉ាកល្បីៗជាច្រើនដូចជា montblanc , concord , versace , Dior, LV, Gicci , Prada, Ferragamo និង YSL ជាដើម។

សូមទំនាក់ទំនងមកហាងម៉ូដស្ទ័រ ដើម្បីក្លាយជា VIP membership Card នេះ ឬក៏ស្វែងរកតាមរយៈអាសយដ្ឋានស្ថិតនៅអាគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ខណ្ឌទួលគោក ភ្នំពេញ លេខទូរសព្ទទាក់ទង 061 22 1868/ 061 44 1868/ 015 88 4888៕