(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,១៤៩គ្រឿង រកឃើញល្មើសច្បាប់៤១៩គ្រឿង (ម៉ូតូ៣៥%) អប់រំ១៤៧គ្រឿង និងផាកពិន័យ២៧២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន១,៣៥២គ្រឿង, អប់រំ៩១គ្រឿង និងផាកពិន័យ២០០គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣១,១៦០គ្រឿង រកឃើញយានយន្តល្មើស៥,៦២៥គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ១,៩១១គ្រឿង និងផាកពិន័យ៣,៧១៤គ្រឿង (ម៉ូតូ៧១%)ផងដែរ៕