(ភ្នំពេញ)៖ ទឹកប្រាក់១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃរបស់បុរសម្នាក់ទៀតហើយ ដែលមានមុខរបរជាអ្នករត់ម៉ូតូកង៣ មានឈ្មោះ សុខ ថាន់ អាយុ៤០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ទឹកប្រាក់ ១០០លានរៀលដល់លំនៅដ្ឋានផ្ទាល់ លោក សុខ ថាន់ បានប្រាប់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃបន្ទាប់ពីហត់នឿយ និងអស់កម្លាំងពីការប្រកបមុខរបរជាអ្នករត់ម៉ូតូកង់៣ លោកតែងតែទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទទួលទានជាប្រចាំ។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រោយពេលដឹកអតិថិជនរួច លោកបានមកឈប់សម្រាកនៅកន្លែងប្អូនស្រី ដែលជាអ្នកលក់ភេសជ្ជៈ និងគ្រឿងទេសលក្ខណៈគ្រួសារ នៅមុខហាងខារ៉ាខេ ហើយក៏ទិញភេសជ្ជៈ ខារ៉ាបាវ ពីប្អូនស្រីចំនួនមួយកំប៉ុង ដើម្បីទទួលទាន។ លុះពេលគាស់ទទួលទានក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើប រីករាយជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏ហៅប្អូនស្រីដែលជាអ្នកលក់ និងមនុស្សដែលស្ថិតជិតគ្នាឱ្យជួយពិនិត្យ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោកបានបន្តទៀតថា ទឹកប្រាក់១០០លានរៀលនេះ គឺពិតជាមានតម្លៃ និងមានសារសំខាន់ ចំពោះក្រុមគ្រួសាររបស់លោកខ្លាំងណាស់ ព្រោះបច្ចុប្បន្ននេះគ្មានចំណូលអ្វីក្រៅពីប្រកបមុខរបរជាអ្នករត់ម៉ូតូកង់៣ នេះទេ។ បន្ទាប់ពីទទួលបានទឹកប្រាក់រង្វាន់ ១០០លានរៀលនេះ លោកនឹងយកមួយចំនួនទៅសង់បំណុលគេ ហើយទុកមួយចំនួនទៀសម្រាប់បង្កើតអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីដោះស្រាយបញ្ហាជីវភាពទៅថ្ងៃអនាគតផងដែរ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀលចំនួន៦០រង្វាន់, ម៉ូតូ HONDA Dream ចំនួន៦០រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។ សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕