(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៩៥៧ គ្រឿង រកឃើញល្មើសច្បាប់៩០៣គ្រឿង (ម៉ូតូ៦៩%) អប់រំ២៩៩គ្រឿង និងផាកពិន័យ៦០៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១២ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,៥១៦គ្រឿង, អប់រំ៨១គ្រឿង និងផាកពិន័យ៣១១គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៥,២៦៦គ្រឿង រកឃើញយានយន្តល្មើស៦,៩៤៧គ្រឿង (ម៉ូតូ៦៩%) ក្នុងនោះអប់រំ២,៣៥៧គ្រឿង និងផាកពិន័យ៤,៥៩០គ្រឿង៕