(ភ្នំពេញ)៖ ពលរដ្ឋខ្មែររស់នៅខេត្ត British Columbia និងខេត្ត Alberta ប្រទេសកាណាដា បន្ដរៃអង្គាសថវិកាបាន ៥,០៦៥ដុល្លារ ដើម្បីបន្ដឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមការងាររៀបចំការអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកាណាដា បាននាំយកថវិកា ប្រគល់ជូនថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា។

ថវិកាទាំងនេះ ត្រូវបាននាំយកទៅប្រគល់ជូនមន្ទីរពេទ្យដោយលោក រិន វីរៈ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា បានប្រគល់ជូន លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាប្រចាំនៅភ្នំពេញ។

ថវិកាទាំងនេះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្ត British Columbia និងខេត្តAlberta នៃប្រទេសកាណាដាដឹកនាំដោយ លោក ផាន អូន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្ត British Columbia និង Alberta ក្នុងដំណើរទស្សកិច្ចជួបជាមួយបងប្អូនខ្មែរនៅទីនោះ កាលពីថ្ងៃទី ១១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដោយមានការណែនាំពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស និងលោក រិន វីរៈ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងអំណរគុណដល់ លោក រិន វីរៈ ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា ក៏ដូចលោក ផាន អូន ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន គណបក្សគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្ត British Columbia និAlberta ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសកាណាដា ដែលបានបរិច្ឆេទថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕