(ភ្នំពេញ)៖ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានប្រារព្ធពិធីអបអរសាទរ ការបញ្ចប់ការសិក្សាឆ្នាំសិក្សា ២០១៨-២០១៩ នៅសាលមហាស្របចេនឡា។

សិស្សានុសិស្សបានខិតខំព្យាយាមយ៉ាងខ្លាំង ជាមួយលោកគ្រូអ្នកគ្រូ និងបុគ្គលិកសាលា ដើម្បីបង្ហាញជូនការសម្តែងដ៏អស្ចារ្យជាច្រើន ក្រោមប្រធានបទ «សហគមន៍របស់ពួកយើង» និង «មនុស្សអច្ឆរិយៈ»។ ការសម្តែងសិល្បៈ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងកម្មវិធីសិក្សានៅសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ។

សាលាក៏បានបង្រៀនជំនាញយ៉ាងច្រើន សម្រាប់ឆ្លើយតបទៅនឹងការសិក្សានាសតវត្សទី២១ ដូចជាការសហការគ្នា និងការធ្វើការងារជាក្រុម តាមរយៈការសម្តែងសមត្ថភាព ហើយក៏បានផ្តល់ឱកាសជូនពួកគេ ដើម្បីអភិវឌ្ឍន៍ខ្លួនពួកគេផ្ទាល់ ប្រកបដោយភាពច្នៃប្រឌិតផងដែរ។ សាលាពិតជាមានមោទកភាព ចំពោះការសម្តែងសមត្ថភាព របស់សិស្សានុសិស្ស។

សូមបញ្ជាក់ថា ប្រិយមិត្តអាចទស្សនាការសម្តែង សមត្ថភាពដ៏អស្ចារ្យរបស់សិស្ស នៃសាលាហ៊ែរ៉ុដស៍អន្តរជាតិបាន នៅក្នុងទំព័រយូធូប ដោយគ្រាន់តែចុចលើ Link មួយនេះគឺ https://m.youtube.com/playlist?list=PLptxIAauMjS1OAnbwbteZUIVpRDLIYHci។ សូម subscribe ទំព័រយូធូបរបស់សាលាផងដែរ ដើម្បីទស្សនាវីដេអូ ជាច្រើនទៀតនៅថ្ងៃក្រោយ។

គួរបញ្ជាក់ផងដែរថា សាលាហ៊ែរ៉ុដស៍ អន្តរជាតិ មានចំនួន៤សាខា៖ សាខាបឹងកេងកង១ (កម្រិតមតេ្តយ្យសិក្សា) សាខាអូឡាំពិក (មតេ្តយ្យសិក្សាដល់បឋមសិក្សា) សាខាបឹងកេងកង១ អគាទី១ (បឋមសិក្សា) និង សាខាបឹងកេងកង១ អគាទី២ (មធ្យមសិក្សា) ។ លោកអ្នកក៏អាចទំនាក់ទំនង ទៅកាន់លេខទូរសព្ទ័៖ 023 936 999/ 023 973 999/ 023 974 999 សម្រាប់ព័ត៌មានលម្អិត និងការចូលទស្សនាសាលា៕