(ក្រចេះ)៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តក្រចេះ និងលោកឧត្ដមសេនីយ៍ឯក ឈួន ថាវរិន្ទ មេបញ្ជាការរងកងទ័ព ជើងអាកាស និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះ និងអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រែកប្រសព្វ បានដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា និងគ្រឿងបរិក្ខារប្រកេនព្រះសង្ឃចំនួន ២៦វត្ត ក្នុងឃុំចំនួន៤ កាលពីព្រឹកថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៩ ធ្វើនៅវត្តតបសុខារាម ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ឆ្នាំនេះរដូវចូលវស្សា និងចាប់ផ្តើមពីថ្ងៃពុធ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។

រដូវកាលចូលព្រះវស្សា ជាពេលវេលាដែលមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យព្រះសង្ឃពិបាកនិមន្តគោចរបិណ្ឌបាត្រ ក្នុងរយៈពេលពេញ ១ត្រីមាស ដែលព្រះអង្គគង់ចាំព្រះវស្សា ព្រះសង្ឃត្រូវដុត បំភ្លឺទៀនចំណាំព្រះវស្សាក្នុងព្រះវិហារ ឬនៅក្នុងឧបដ្ឋានសាលារាងរាល់ថ្ងៃ មានរយៈពេលបីខែគត់ និងជាពេលចាំបាច់បំផុត តម្រូវឲ្យព្រះសង្ឃគ្រប់អង្គខិតខំប្រឹងប្រែងរៀនសូត្រ ស្វាធ្យាយធម៌ ប្រតិបត្តិធម៌ វិន័យដែលព្រះជាពុទ្ធវចនៈ និងជាឱវាទដ៏វិសេសវិសាលរបស់ព្រះសម្មាសម្ពុទ្ធ។

ក្នុងពិធីនេះដែរលោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចង្អុលបង្ហាញដឹកនាំផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំថ្នាក់ បានធ្វើឲ្យស្រុកព្រែកប្រសព្វ កំពុងធានាបាននូវសុខសន្តិភាព សុវត្ថិភាព រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ និងមានការរីកចំរើនគ្រប់វិស័យ។ ដោយឡែក វិស័យព្រះពុទ្ធសាសនា ក៏រីកចម្រើនគួរឲ្យគត់សំគាល់ផងដែរ។

លោកបញ្ជាក់ទៀតថា វិស័យព្រះពុទ្ធសាសនា គ្រប់វត្តក្នុងស្រុកមានការសាងសង់ និជួសជុលជាបន្តបន្ទាប់នូវសមិទ្ធផលជាច្រើន។ ស្រុកព្រែកប្រសព្វមានវត្តចំនួន ៣៩វត្ត ក្នុងនោះវត្តធម្មយុទ្ធចំនួន ៣ ក្នុងនោះវត្តមានព្រះវិហារចំនួន ២១ វត្តកំពុងសាងសង់ព្រះវិហារចំនួន៥ និងសាលាឆទានចំនួន ១២កន្លែង រីឯសាលាពុទ្ធិកបឋមសិក្សាមាន ៧កន្លែង ព្រះសង្ឃសរុបមានចំនួន ៤០៥អង្គ ក្នុងភិក្ខុមានចំនួន ៦៣អង្គ សាមណេ ២៧០អង្គ អាចារ្យមាន ១២១នាក់ គណៈកម្មការវត្តមានចំនួន ៣៣៣នាក់ ព្រះសង្ឃគ្រប់អង្គបានអនុវត្តធម៍វិន័យល្អប្រសើ ឬតាមពុទ្ធបញ្ញត្តិ និងបាននិមន្ដចូលរួម ក្នុងសកម្មភាពសង្គមយ៉ាងច្រើនដូចជា ការដាំដើមឈើ កាកសាងផ្លូវ ស្ពាន ស្រះទឹក អណ្ដូងទឹក សាលារៀន។ល។

រដ្ឋមន្រ្តី ពេជ្រ ប៊ុនធិន បានថ្លែងអំគុណដល់សមាជិកសមាជិកាទាំងអស់ ជាពិសេសលោកឧត្ដមសេនីយ៍ឯក ឈួន ថាវរិន្ទ និងលោកស្រី ឈុន ផាណ្ណា ដែលបានចូលរួម និងផ្ដួចផ្ដើមកម្មវិធីនេះឡើង ។ លោកបានបន្តឲ្យដឹងថា កាលដែលយើងបានមកជួបជុំគ្នាដើម្បីធ្វើបុណ្យទាន និងនាំយកទៀនព្រះវស្សា និងគ្រឿងបរិក្ខាមកប្រគេនព្រះសង្ឃក្នុងវត្តទាំងអស់ គឺដោយសារប្រទេសមានសុខសន្តិភាព សេរីភាពពេញលេញ។

ក្នុងនោះបច្ច័យធ្វើបុណ្យរបស់លោករដ្ឋមន្រ្តី ពេជ្រ ប៊ុនធិន និងលោកឧត្ដមសនីយ៍ឯក ឈួន ថាវរិន្ទ និងលោកស្រី ព្រមទាំងក្រុមកាងារចូលតាមរយៈលោកជួយវត្តចំនួន ២៦វត្ត ក្នុង១វត្តទទួលបានទៀន វស្សា ១គូ អង្ករ១បេ មី១កេះ ត្រីខ១យូ ទឹកដោះដប់កំប៉ុង ស្កសរ១គីឡូ ទៀន១គីឡូ ធូប១បាច់ធំ សាប៊ូ១គីឡូ ទឹកស៊ីអ៊ីវ១យូ ទឹកត្រី១យូ បីចេង១ថង់ ទឹកក្រូច១កេះ ទឹកផ្លែឈើ១កេះ ទឹកសុទ្ធ១កេះ ស្លាដក់១ ប្រេង៨០០០០រៀល បច្ច័យ២៥០០០០រៀល និងឧបត្ថម្ភដល់យាយជី តាជីចំនួន២០០នាក់ក្នុង១នាក់ទទួលបានក្រណាត់សរ១ដុំ និងថវិការ១០០០០រៀល។

ដោយឡែកលោកឧត្ដមសេនីយ៍ឯក ឈួន ថាវរិន្ទ និងលោកស្រី ឈុន ផាណ្ណា ក្រៅពីធ្វើបុណ្យរួមជាក្រុមការងារ លោកបានចូលបុណ្យចំនួន៥វត្តផ្សេងទៀត មានវត្តបទុមរាជាដីដុះ, វត្តទួលទ្រុង, វត្តហាន់ជ័យ, វត្តបឹងលាច, វត្តសាលានទី សរុបទឹកប្រាក់អស់ចំនួន ៣៩០៩ដុល្លា និងបច្ច័យនាយឧត្ដមសេនីយ៍ ឆៃ សុណារិទ្ធ និងលោកស្រីចំនួន ២០០ដុល្លារផងដែរ៕