(ភ្នំពេញ)៖ កាលពីឆ្នាំ២០១៨ នៅស្ថានីយទូរទស្សន៍ CTN បានរៀបចំកម្មវិធី ប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោកម្តងរួចមក​ហើយ ដោយទទួលបានការគ្រាំទ្រ ពីទស្សនិកជនជាច្រើន ក្នុងនោះក៏មាន​ប្រិយមិត្តខ្លះទៀត ជាហ្វេនរបស់​បេក្ខជនប្រឡងកម្មវិធី «Master Chef Khmer» ផងដែរ។

​នៅក្នុងឆ្នាំ២០១៩នេះ ស្ថានីយទូរទស្សន៍ CTN ក៏បានចាប់ផ្តើមរៀបចំ ជ្រើសរើសបេក្ខជនដែលមានបំណង ចង់បញ្ចេញសមត្ថភាពធ្វើម្ហូប និងចង់បង្ហាញស្នាដៃធ្វើម្ហូបរបស់ខ្លួន ដើម្បីក្លាយជា កំពូលចុងភៅឯក និងឈ្នះរង្វាន់សរុបជាទឹកប្រាក់ ចំនួន ៥០០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ) នៅក្នុងកម្មវិធី ប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក។ កម្មវិធីប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក និងមកដល់ក្នុងពេលឆាប់ៗនេះហើយ សូមកុំឲ្យខកខានឱកាសឈ្នះរង្វាន់សរុបជាទឹកប្រាក់ ចំនួន $៥០,០០០ (ប្រាំម៉ឺនដុល្លារ) កន្លងហួសឲ្យសោះ។

​ទស្សនិកជន និង​ប្រិយមិត្ត ដែលតែងតែគាំទ្រ កម្មវិធី «Master Chef Khmer» កុំភ្លេចដាក់ពាក្យប្រកួតប្រជែង នៅក្នុងកម្មវិធី «Master Chef Khmer» រដូវកាលទី២ នេះ។
- ខេត្តកំពង់ចាម នៅថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ ៧មករា។
- ខេត្តសៀមរាប នៅថ្ងៃទី ២៣-២៤ ខែកក្កដា ឆ្នាំ ២០១៩ នៅសណ្ឋាគារ ណាតូរ៉ា រីសត។
- ខេត្តបាត់ដំបង នៅថ្ងៃទី ២៦-២៧ខែកក្កដា ឆ្នាំ ២០១៩ នៅសណ្ឋាគារ ខេមរាបាត់ដំបង១។
- រាជធានីភ្នំពេញ ថ្ងៃទី ៣០-៣១ខែកក្កដា និងថ្ងៃទី០១ខែសីហា ឆ្នាំ ២០១៩ នៅស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ។

សូមចូលទៅកាន់ page Master chef khmer របស់ស្ថានីយទូរទស្សន៍ម CTN ដើម្បីទទួលបានព័ត៌មានលំអិត។ សូមកុំឲ្យខកខានឱកាសដ៏អស្ចារ្យនេះ កន្លងហួសឲ្យសោះ ព្រោះថា កំពូលចុងភៅឯក គឺជាអ្នក។ Master Chef Khmer រដូវកាលទី២ ឧបត្ថម្ភផ្តាច់មុខដោយ​ហ្គេនស៍បឺគ (Ganzberg ) ឈ្ងុយស្រាបៀរអាល្លឺម៉ង់ ឆ្ងាញ់លើសពីស្រាបៀរធម្មតា​៕