(ភ្នំពេញ)៖ យានដ្ឋាន Klar Details និង AutoSaver Cambodia ជាយានដ្ឋានថែទាំរថយន្តបែបទំនើប មានប្រភពពីប្រទេសសិង្ហបុរី បានបើកសម្ពោជាផ្លូវការនៅកម្ពុជា ដើម្បីបម្រើសេវាកម្មលាងសំអាតរថយន្ត ប៉ូលា កូដធីង ជួសជុល និងថែទាំរថយន្តគ្រប់ប្រភេទ ដោយផ្តោតលើផែនការ ការអភិវឌ្ឍន៍លើសេវាកម្ម និងការផ្តល់ដំណោះស្រាយប្រសិទ្ធភាព ជាក់លាក់ ដល់ម្ចាស់រថយន្ត និងអតិថិជន ជាមួយផលិតផលគុណភាព និងសេវាកម្មលក្ខណៈស្តង់ដារ ប្រកបដោយជំនាញវិជ្ជាជីវៈ។

យានដ្ឋាន Klar Details និង AutoSaver Cambodia ត្រូវបានសម្ពោធដាក់ដំណើរ ការជាផ្លូវការនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ព្រមជាមួយថ្នាក់ដឹកនាំ បុគ្គលិក និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

បើតាមអគ្គនាយក នៃយានដ្ឋាន Klar Details AutoSaver បានឱ្យដឹងថា ឈានដល់ដំណាក់កាលនេះ យើងបានធ្វើដំណើរអាជីវកម្មរបស់ខ្លួនដ៏វែងឆ្ងាយ អភិវឌ្ឍន៍បទពិសោធន៍របស់ខ្លួនជាបន្តបន្ទាប់ សម្រាប់វិស័យថែទាំជួសជុលរថយន្តនេះ ដោយផ្តោតលើផែនការ ការអភិវឌ្ឍន៍លើសេវាកម្ម និងការផ្តល់ដំណោះស្រាយ ប្រសិទ្ធភាពជាក់លាក់សំរាប់កាត់បន្ថយចំណាយលើកាតជួសជុលថែទាំ សន្សំសំចៃ បង្កើនប្រាក់ចំណូលដល់ម្ចាស់រថយន្ត ម្ចាស់អាជីវកម្មលើវិស័យជួសជុលថែរក្សារថយន្ត និងអតិថិជនរបស់យើងផងដែរ។

លោកបន្តថាការបើកដំណើរការ Klar Details និង AutoSaver Cambodia វាក៏ជាផ្នែកមួយដែលឆ្លុះបញ្ចាំង ពីបេសកកម្ម និងចក្ខុវិស័យមួយ ក្នុងការនាំមកនូវ ផលិតផលគុណភាពស្តង់ដារ សេវាកម្មថែទាំ ដែលអាចធានាបានថា អតិថិជនរបស់ខ្លួន ឱ្យទទួលបាននូវការសន្សំសំចៃខ្ពស់ ជាមួយប្រសិទ្ធភាពយូរអង្វែង និងបង្កើននុវសុវត្ថិភាពក្នុងការបើកបរ។

ទន្ទឹមនឹងនេះដែរអគ្គនាយកនៃយានដ្ឋាន បានបញ្ជាក់ថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយបានរក្សាអត្រាជាមធ្យម ៧.៧% រវាងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ កន្លងមកនេះ ដែលធ្វើឱ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត នៅលើពិភពលោក។

ជាមួយនឹងលទ្ធផលនេះ Klar Details and AutoSaver កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ផលិតផលគុណភាព និងសេវាកម្មលក្ខណៈស្តង់ដារ ប្រកបដោយជំនាញវិជ្ជាជីវៈ ជាមួយការគ្រប់គ្រង ដំណើរការអាជីវកម្មដ៏ល្អ បច្ចេកវិទ្យាទំនើបដល់ម្ចាស់រថយន្ត និងម្ចាអាជីវកម្ម ដែលមានបំណងប្រកប អភិវឌ្ឍន៍អាជីវកម្មស្តង់ដាររបស់ខ្លួន។

បន្ថែមពីនេះទៀត KlarDetails និង AutoSaver កម្ពុជា នឹងបន្តផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសទៅតាមជំនាញនីមួយៗឱ្យបានត្រឹមត្រូវ និងផ្តល់ព័ត៌មានណែនាំម្ចាស់រថយន្ត គ្រឿងចក្រ ដើម្បីរក្សាឱ្យបាននូវប្រសិទ្ធភាពនៃការថែទាំ ការសន្សំសំចៃខ្ពស់ និងបង្កើនសុវត្ថិភាព ក្នុងការបើកបរផងដែរ។ KlarDetails និង AutoSaver កម្ពុជា នឹងខិតខំប្រឹងប្រែងនាំមកនូវកម្រិតស្តង់ដារថ្មីមួយទៀត នៃសេវាកម្មលាងសំអាតរថយន្ត ប៉ូលា កូដធីង ជួសជុល និងថែទាំសម្រាប់ទីផ្សារកម្ពុជា និងការរីកចម្រើនជាបន្តបន្ទាប់។

គួរបញ្ជាក់ថា យានដ្ឋាន Klar Details និង AutoSaver Cambodia មានទីតាំងស្ថិតនៅបណ្តោយផ្លូវឧកញ៉ាម៉ុងឬទ្ធី (១៩២៨) ជិតរង្វង់មូលកាំខូរចាស់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕