(ភ្នំពេញ)៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់វត្តភ្នំ បានបើកប្រតិបត្តិការ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ រួមទាំងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលបានបង្កភាពអណាធិបតេយ្យ បណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ និងតម្លៃស្រ្តីខ្មែរ​។

​ជាលទ្ធផល​រយៈពេល​១សប្តាហ៍ នៃប្រតិបត្តិការបង្ក្រាបនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទ រួមទាំងអ្នកគួកជេរ (អ្នកចាប់ម៉ូយ) សរុបចំនួន​៤៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៧នាក់ ប្រុស​១២នាក់ បញ្ជូនមកនៅសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ បញ្ជូនបន្តទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ៕