(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២៦ករណី ក្នុងនោះមានករណីប្រើប្រាស់១២ករណី និងជួញដូរ ១៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,៥៨១ករណី ឃាត់មនុស្ស ៩,៨៩១នាក់ (ស្រី ៧៣៤នាក់) ក្នុងនោះមានជនបរទេស ១៨៧នាក់ផងដែរ៕