(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៨២២គ្រឿង រកឃើញល្មើសច្បាប់៧៨០គ្រឿង (ម៉ូតូ៣៣%) អប់រំ២៦១គ្រឿង និងផាកពិន័យ ៥១៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៥ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ២,៦៤៩គ្រឿង, អប់រំ១៤៤គ្រឿង និងផាកពិន័យ២៦៥គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៧,៥១២គ្រឿង រកឃើញយានយន្តល្មើស១៩,៥១៦គ្រឿង (ម៉ូតូ២៦%) ក្នុងនោះអប់រំ៥,២៦០គ្រឿង និងផាកពិន័យ១៤,២៥៦គ្រឿង (ម៉ូតូ៧៨%)ផងដែរ៕