(ភ្នំពេញ)៖ អាជីវករលក់ដូរផ្សារជម្ពូវ័នចំនួន ២០០តូប នៅតែបន្តធ្វើការតវ៉ាទៅខាងប្រធានផ្សារ ដែលមិនគិតគូរការបញ្ចុះតម្លៃតូបផ្សារ ជូនអាជីវករទាល់តែសោះថែមទាំងបិតប្រកាស តាមតូបអាជីវករថាចំននួ ៣ថ្ងែទៀត បើមិនឃើញអាជីវករមកបើកតូបលក់ និងមិនបង់ប្រាក់ចំននួ ៤០%ទេ ដោយខាងផ្សារនឹងកាត់សោហើយឲ្យរើចេញផង។

ក្រុមអាជីវករសុំឲ្យអភិបាលខណ្ឌពោធិ៍សែនជ័យ សូមឲ្យជួយរកដំណោះស្រាយជូនពួកគាត់ផង ដែលការតវ៉ាសារជាថ្មីនេះ ធ្វើឡើងនៅថ្ងែទី១៤ ខែកក្កដា ឆ្នាំ២០១៩ ដែលទីតាំងស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ចាក់ពីអាជីវករលក់ដូរ ក្នុងផ្សារហ្គ្រេនជម្ពូវ័ន្តចំននួ ២០០តូប ដែលក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់មកអង្គភាព Fresh News បានឲ្យដឹងថា មុនដំបូងពួកគាត់បានចូលមកទំនាក់ទំនងជាមួយលោកប្រធានផ្សារ ដើម្បីជួលតូបមកលក់ក្នុងផ្សារ និងកុងត្រាជាមួយខាងប្រធានផ្សារចំននួ៤០% នៃតម្លៃតូបនីមួយៗផងដែរ។

ពួកគាត់បានបញ្ចាក់ទៀតថា លោកប្រធានផ្សារ បានជជែកនិយាយជាមួយអាជីវករតម្លៃ ៤០% ចំននួ ៣ខែដំបូង បើសិនអាជីវករលក់ដូរមិនទាន់បានដំណើរការទេ ខាងផ្សារ នឹងមានការជជែកគ្នារឿង ការជួលតូបបន្តទៀត។

ពេលនោះពួកគាត់មានការសប្បាយចិត្តហើយ យល់ព្រមចូលមកលក់ដូរក្នងផ្សារនេះ ស្រាប់តែពេលនោះ មកដល់ឥឡូវការលក់ដូររបស់អាជីវករគ្រប់ ៣ខែហើយ តែលក់មិនដាច់មិនមានមនុស្ស មកទិញទេ ហើយក៏មានទាន់ដំណើរការទេ ស្រាប់តែពួកគាត់ក៏បានធ្វើសំណើសុំជួបលោកប្រធានផ្សារ ដើម្បីជជែកសុំបញ្ចុះតម្លៃ ៤០% ទៅ ២០% វិញដូចអ្វីដែលលោកប្រធានផ្សារ បានលើកឡើងមុនដំបូងថា ៤០% ភាគរយចំននួ ៣ខែដំបូង បើលក់មិនដាច់មិនទាន់ដំណើរការ និងមានការចរចាបន្ថែមទៀតអោយពួកគាត់មានលទ្ធភាពបង់ថ្លៃតូបដើម្បីធ្វើការលក់ដូរបន្ត។

ប៉ុន្តែអាជីវករធ្វើសំណើសុំជួបចំននួ២ ទៅ៣ដងហើយ បែបជាអ្នកគ្រប់គ្រង់ផ្សារបាននិយាយថា លោកប្រធានផ្សារទៅបរទេសមិនទាន់បានមកវិញទេ ហើយខាងអ្នកគ្រប់គ្រងផ្សារបានយកលិខិត សេចក្តីជូនដំណឹង រយៈពេល៣ថ្ងែ ដើរបិទតាមតូបបើអាជីវករ ណាបិទតូបមិនមកលក់ហើយមិនព្រមបង់លុយចំននួ៤០% ខាងផ្សារ និងយកដែកគាស់ គាស់តូប និងអោយអាជីវករទាំងអស់រើតូបចេញ និងធ្វើការសងលុយចំននួ៥០០ដុល្លាផងដែរ។

អាជីវករមិនយល់ពីខាងអ្នកគ្រប់គ្រង និងលោកប្រធានផ្សារទេ? ពួកគាត់ចង់លក់ដូរក្នុងផ្សារនេះបន្តទៀតណាស់ តែខាងផ្សារមិនរក្សាពាក្យសំដី ដែលលោកនិយាយជាមួយអាជីវករ មុនពេលអាជីវករចូលមកលក់ក្នុងផ្សារនេះ។

កន្លងមកពួកគាត់បានធ្វើការតវ៉ា ២ទៅ៣ដងហើយ មិនឃើញខាងប្រធានផ្សារចេញមុខធ្វើការដោះស្រាយទេ ហើយពួកគាត់ក៏បានបន្តធ្វើការតវ៉ានៅមុខសង្កាត់ចោមចៅទី៣ ទៀត ដើម្បីឲ្យលោកចៅសង្កាត់ជួយរកដំណោះស្រាយ ប៉ុន្តែលោកចៅសង្កាត់ហាក់បីដូចមិនយកចិត្តទុកដាក់ ជាមួយអាជីវករទាល់តែសោះ បែរជានិយាយថាចាំមើលប្រធានផ្សារមកពីបរទេសសិន តើប្រជាពលរដ្ឋបានកន្លែងឯណា ប្រកបមុខរបរលក់ដូរចិញ្ចឹមជីវិតទៅ?

ជាចុងក្រោយ អាជីវករក៏សូមសំណូមពរ ដល់លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ជួយរកយុត្តិធម៌ និងដោះស្រាយបញ្ហានេះផង ដើម្បីឲ្យពួកគាត់បានបន្តការលក់ដូរក្នុងផ្សារនេះទៅមុខទៀត៕