(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្ដចុះវេទិកាសាធារណៈ និងសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ដើម្បីទទួលយកសំណើ សំណូមពរ និងបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ មកដោះស្រាយឱ្យបានទាន់ពេលវេលា។

ក្នុងវេទិកាសាធារណៈនេះ ក៏មានការចូលរួមពីលោក លោកស្រី អភិបាលរង លោកអធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ មេភូមិ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

តាមរយៈវេទិកាសាធារណៈនេះ លោក នុត ពុធដារ៉ា បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ លើកយកសំណើ និងសំណូមពរផ្សេងដែលជាបញ្ហាកង្វល់ របស់ពួកគាត់ ក៏ដូចជាតម្រូវការផ្សេងៗផងដែរ។ បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវតែក្ដោបក្ដាប់ឱ្យបាននូវអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ៕