(ភ្នំពេញ)៖ ក្រុមហ៊ុន Opennet ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងផ្តល់សេវាអ៊ីនធឺណិតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្អែកនេះ នឹងមានឱកាសការងារចំនួន ៦៥កន្លែង សម្រាប់ សិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មី ដើរចូលសម្ភាសន៍ផ្ទាល់ ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយតំណាងមកពីក្រុមហ៊ុន Opennet ។

ទំនាក់ទំនងៈ 077 232 378 / 016 786 655 www.nea.gov.kh #EmploymentForum #JobOpportunity #MLVT #NEA #PPJC #TVETS ៕