(ភ្នំពេញ)៖ សល់តែ៣ថ្ងៃប៉ុណ្ណោះ ក្រុមហ៊ុនស្មាតហ្វូន vivo នឹងសម្ពោធជាផ្លូវការម៉ូឌែលស៊េរីថ្មីត្រកូល S គឺ vivo S1 ក្នុងកំពូល។ កម្មវិធីនេះរៀបចំឡើង ក្នុងព្រឹត្តិការណ៌ការប្រគំតន្ត្រី vivo S1 Concert នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។

សម្រាប់កំពូលព្រឹត្តិការណ៌នៃការប្រគំតន្ត្រី vivo S1 Concert នេះនឹងមានការចូលរួមពី តារាចម្រៀងល្បីៗដូចជា៖ លោក ខេមរៈ សិរីមន្ត, កញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ហ្សូណូ, លោក នី រតនា និងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា។ ក្នុងនោះមានការចូលរួមពី តារាកិត្តិយសជាច្រើនផ្សេងរួមមាន៖ លោក Tena, លោក Yaro និងកញ្ញា Daa Dao ផងដែរ។

សូមបងប្អូនកុំភ្លេចចូលរួមទស្សនា ដោយផ្ទាល់ទាំងអស់គ្នានៅវេលាម៉ោង៧យប់តទៅក្នុងស្ទុឌីយ៉ូ ទូរទស្សន៍ហង្សមាស HDTV (ផ្សារទំនើបអ៊ីអនម៉ល សែន សុខ ស៊ីធីជាន់ទី២)។ ចំពោះព្រឹត្តិការណ៍ vivo S1 Concert មានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង០៨៖០០នាទីយប់តទៅ។

សូមបញ្ជាក់ថា vivo S1 មានលក្ខណៈសម្បត្តិជាច្រើនរួមមាន៖ រូបរាងបែប Gradient, អេក្រង់ជាប្រភេទឆកបែបតំណក់ទឹកទំហំ 6.38 អ៊ីញ ប្រភេទ Super AMOLED អាចបង្ហាញរូបភាព បានក្នុងកម្រិត 1080*2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9, ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9, ដំណើរការដោយប្រពន្ធ័ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz, ដំណើរការស៊ីមកាតបានពីរទ្រទ្រង់ 4G, រ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 128GB+ថែមក្រៅបាន256GB, កាំមេរ៉ាក្រោយ៣គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ32MP, ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ, មានកម្លាំងថ្ម 4500 mAh។

សម្រាប់ប្រិយមិត្តរបស់ vivo ដែលមានចំណាប់អារម្មណ៍លើម៉ូឌែល vivo S1 អាចត្រៀមចាប់ពី ពេលនេះ។ ក្រុមហ៊ុន vivo នឹងនាំម៉ូឌែលនេះចូលទៅក្នុង ទីផ្សារក្នុងពេលឆាប់ៗ ជាមួយនឹងជម្រើសពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និងពណ៌ខ្មៅបែកស្វាយ (Diamond Black)៕