(ភ្នំពេញ)៖ សាលាអន្តរជាតិ អាយ ស៊ី អេស បានរៀបចំការតាំងពិព័រណ៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២០១៩ រយៈពេល៤ថ្ងៃពេញ ដើម្បីបណ្តុះស្មារតីឱ្យសិស្សស្រឡាញ់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយបើកឱ្យមានចូលរួមដោយសេរី នៅសាខាកាល់ម៉ែត ដែលមានទីតាំងស្ថិតនៅអគារលេខ២៥ ផ្លូវលេខ ៧៥ កែងផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ព្រឹក ដល់៤រសៀល ។

ការតាំងពិព័រណ៍បច្ចេកវិទ្យា និងវិទ្យាសាស្ត្រនេះ នឹងបើកជូនជាសាធារណៈ ទាំងសិស្សានុសិស្សពីសាលាឯកជន និងសាលារដ្ឋទាំងអស់ រួមទាំងអាណាព្យាបាលសិស្សផងដែរ។ សម្រាប់ឧបករណ៍ដែលនឹងត្រូវដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា២០១៩ នៅសាលាអន្តរជាតិ អាយ ស៊ី អេស នឹងមានជាង៤០គ្រឿង ហើយការតាំងពិព័រណ៍នេះ នឹងផ្តល់បទពិសោធន៍ ក៏ដូចជាការបណ្តុះស្មារតីស្រឡាញ់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយនឹងបំផុសការចូលរួមសាកល្បងដោយផ្ទាល់ ដើម្បីផ្សារភ្ជាប់ទ្រឹស្ដី ជាមួយការអនុវត្តជាក់ស្តែងផងដែរ ។

សម្រាប់ព័ត៌មានលំអិត សូមទាក់ទងសាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ) អគារលេខ១៤ ផ្លូវលេខ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ
ទូរស័ព្ទ: 099 509 998 / 016 929 985

សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) អគារលេខ ២៥ ផ្លូវលេខ៧៥ កែងផ្លូវលេខ ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទ: 099 509 997 / 016929975។ គេហទំព័រ: www.ics.edu.kh អ៊ីម៉ែលៈ [email protected], គេហទំព័រ FACEBOOK: ICS International School , https://www.facebook.com/icsinternationalschool