(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តពន្ធកាត់ទុក ចំពោះសហគ្រាសធានារ៉ាប់រង។ នេះបើតាមសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

ដើម្បីពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធិភាព អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការណែនាំ អំពីការអនុវត្តពន្ធកាត់ទុក ចំពោះសហគ្រាសធានារ៉ាប់រ៉ង ដែលបានធ្វើការ ធានារ៉ាប់រងបន្ត នូវការធានារ៉ាប់រងលើជីវិត ទៅឲ្យអ្នកជាប់ពន្ធអនិវាសនជនដូចខាងក្រោម៖

១៖ សហគ្រាសធានារ៉ាប់រងដែលធ្វើការទូទាត់ ទៅឲ្យអ្នកជាប់ពន្ធអនិវាសនជន ដើម្បីធ្វើការធានារ៉ាប់រងបន្ត នូវការធានារ៉ាប់រងលើជីវិត ត្រូវជាប់ពន្ធកាត់ទុកតាមមាត្រា២៦ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ចំពោះបុព្វលាភធានារ៉ាប់រងបន្តសុទ្ធ។

២៖ ក្នុងករណីដែលបុព្វលាភធានារ៉ាប់រង បន្តសុទ្ធអវិជ្ជមាន សហគ្រាសធានារ៉ាប់រង ដែលធ្វើការទូទាត់ទៅឲ្យអ្នកជាប់ពន្ធអនិវាសនជន ដើម្បីធ្វើការធានារ៉ាប់រងបន្ត នូវការធានារ៉ាប់រងលើជីវិត ត្រូវបានអនុញ្ញាតឲ្យយកទឹកប្រាក់បុព្វលាភ ដែលនៅសល់កាត់កងជាមួយបុព្វលាភដុល នៅក្នុងខែបន្តបន្ទាប់។

៣៖ សហគ្រាសធានារ៉ាប់រងលើជីវិត ត្រូវទទួលបានការអនុគ្រោះលើកលែងទោសទណ្ឌនានា ក្នុងការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត និងបង់ប្រាក់ពន្ធបន្ថែម ចំពោះការបង់ប្រាក់ពន្ធខ្វះកន្លងមក ឲ្យបានរួចរាល់យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៕

ខាងក្រោមនេះ ជាចេញសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានពន្ធដារ៖