(ភ្នំពេញ)៖ សហគ្រាសឯកបុគ្គល រតនាហ្គាស ដែលជាម្ចាស់កម្មសិទ្ធិរថយន្តដឹកហ្គាស ហើយអ្នកបើកបរបើកបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយមនុស្សស្លាប់ នៅលើ កំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងសង្កាត់ទួលកី ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ កាលពីម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គឺមិនពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនកម្ពុជាតេលាឡើយ។

សហគ្រាស ឯកបុគ្គល រតនាហ្គាស ដែលមានទីស្នាក់ការនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានអះអាងថា រថយន្តដឹកហ្គាសបង្កគ្រោះថ្នាក់ចរាចរណ៏ ដែលបណ្ដាលអោយមនុស្សស្លាប់ខាងលើ គឺជាកម្មសិទ្ធិរបស់ខ្លួន មិនមែនជារថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនកម្ពុជាតេលានោះឡើយ។ ប៉ុន្តែ ក្រោយកើតហេតុ មានបណ្ដាញផ្សព្វ ផ្សាយព័ត៌មានមួយចំនួនបានផ្សាយទាំងបំពាន និងខុសពីការពិតថា រថយន្តដឹកហ្គាសបង្កខាងលើជាកម្មសិទ្ធិ របស់ក្រុមហ៊ុនកម្ពុជាតេលាទៅវិញ។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៏របស់សហគ្រាសឯកបុគ្គល រតនាហ្គាស៖