(ភ្នំពេញ)៖ ដោយមានការអាណិតអាសូពីលោកស្រី ទាវ ធីតា ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយសង្គាត់ស្ទឹងមានជ័យទី០២ និងជាភរិយាលោក ថោង សារ៉ាត់ បានចាត់តាំងលោកស្រី សុខ ម៉ាលី នាំយកថវិកាចំនួន ៣០ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជួយឧបត្ថម្ភដល់ លោកយាយ ឈ្មោះរឿន យ៉ាន រស់នៅភូមិត្មោតជ្រុំ៥ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកស្រី សុខ ម៉ាលី មានលើកឡើងថា ក្រោយពីបានទទួលព័ត៌មានរួចមក លោកស្រី ទាវ ធីតា បានចាត់តាំងរូបលោកស្រី ឱ្យនាំយកនាំ ថវិកាចំនួននិង គ្រឿងឧបភោគ បរិភោគ មកជួយដល់ក្រុមគ្រួសាររបស់លោកយាយនិងជាផ្នែកមួយដើម្បីជួយដោះស្រាយក្នងការខ្វះខាតប្រចាំថ្ងៃ ។

លោកស្រីសុខ ម៉ាលី បានបន្តថា លោកស្រី ទាវ ធីតា បានផ្តាំផ្ញើរនិងជូនពរដល់លោកយាយឲ្យឆាប់ជាព្រមទាំងមានកម្លាំងកម្ហែងពីជម្ងឺឡើងវិញ ។

នៅក្នុងឱកាសនោះ លោកយាយ និងក្រុមគ្រួសារ ក៍បានអរគុណដល់លោកស្រីទាវ ធីតា ភរិយាលោកថោង សារ៉ាត់ ដែលបានជួយថវិកា ជាអំណោយសប្បុរសធម៌ មកដល់ក្រុមគ្រួសារ របស់គាត់នាពេលនេះ។ សូមជូនពរលោកស្រី ទាវ ធីតា និងក្រុមគ្រួសារ ជួបតែសេចក្តីសុខនិងជោគជ័យជារៀងរហូត។

គួរបញ្ចាក់ថា ជានិច្ចកាលលោកស្រី ទាវ ធីតា តែងតែយកចិត្តទុកដាក់ដល់ជនក្រីក្រហើយ ជាផ្នែកមួយជាការចូលរួមចំណែកគាត់ បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕