(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសថា ខ្លួនពុំទទួលដោះស្រាយដីធ្លី តាមការទាមទាររបស់ប្រជាពលរដ្ឋ នៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំឡើយ ដែលបានដាក់ពាក្យប្តឹងមកកាន់ក្រសួងនោះឡើយ ។

ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី ក៏បានស្នើ ឱ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវរកមេក្លោង ដែលញុះញង់បោកប្រាស់ប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងចលនាទាមទារនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

បើតាមក្រសួងរៀបចំដែនដី គឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋឈ្មោះ ហន ទ្រីប, ផែង សំអឿន, សែម សាង, ហ៊ាង ហាន, ស្រេង ស្រន, ឃាំង វេង និងឈ្មោះ សៅ ទាង ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋ ៦៧៦គ្រួសារ ក្នុងសហគមន៍ ត្រពាំងព្រីង, សហគមន៍កុំប្រើស, សហគមន៍ស្រែប្រាំង, សហគមន៍បុស្សស្មោរ, សហគមន៍ទួលសំបូរ, សហគមន៍ចំបក់ និងសហគមន៍ជីទ្រុន ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានមកដាក់ពាក្យបណ្តឹង នៅទីស្តីការក្រសួង ទាមទារដីព្រៃសហគមន៍ សរុបទំហំ៣ ៧១៨ហិកតា នៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្រសួងអះអាងថា តាមព័ត៌មានដែលទទួលបានពីអាជ្ញាធរដែនដី និងតាមការពិនិត្យឯកសារពាក់ព័ន្ធ ឃើញថា៖
១៖ ទីតាំងដីក្នុងភូមិជីទ្រន, ភូមិបុស្សឆ្នោរ និងភូមិស្រែប្រាំង ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ រួមទាំង
មេភូមិ និងមេឃុំ បានព្រមព្រៀងលក់ឱ្យក្រុមហ៊ុនហាមីនីវីងអ៊ីនវេសមេន ខូអិលធីឌី តាំងពីឆ្នាំ២០១១ មក និងបានចុះបញ្ជីជូនក្រុមហ៊ុនរួចរាល់។

២ើ ទីតាំងដីក្នុងភូមិទួលសំបូរ និងភូមិកំប្រើស ត្រូវបានចុះបញ្ជីតាមបទបញ្ជាលេខ ០១ បប. ជួនប្រជាពលរដ្ឋជាកម្មសិទ្ធិឯកជនអស់ហើយ។

៣៖ ទីតាំងដីក្នុងភូមិត្រពាំងព្រីង និងភូមិចំបក់ ត្រូវបានប្រជាពលរដ្ឋរួមក្នុងភូមិចូលទៅកាន់កាប់ជា
លក្ខណៈឯកជនតាមត្រសារនីមួយៗអស់ហើយ មិនមានចំណែកជាដីរួមភូមិទៀតទេ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី៖