(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនទៅតាមតំបន់។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ពិសេសនៅតាមមាត់សមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង បង្កឲ្យមានជារលកធំៗ។ ចំពោះស្ថានភាពទឹកទន្លេ ក៏ចាប់បន្តងើបឡើងផងដែរ៕