(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅពេលនេះ សុខភាពគ្រេចស្មារបស់សម្តេច បានវិលមករកភាពល្អប្រសើររឹងមាំ ពេញលេញឡើងវិញហើយ ដោយនឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមបណ្តាញសង្គមថា៖ «មកទល់ថ្ងៃនេះ សុខភាពខ្ញុំ (គ្រេចស្មា) ក៏កាន់តែល្អប្រសើររឹងមាំមានកម្លាំងថាមពលពេញលេញក្នុងការបំពេញការងារជូនជាតិ។ នៅថ្ងៃ សុក្រទី ២ ខែ សីហា នេះ ខ្ញុំនឹងដឹកនាំប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គដូចធម្មតា»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មី ដល់ជនរួមជាតិ ដែលបានជូនពរសម្តេច និងនៅជាមួយសម្តេច បន្តថែក្សាការពារសន្តិភាព ដើម្បីប្រទេសជាតិកម្ពុជា មានឱកាសអភិវឌ្ឍន៍កាន់តែរីកចម្រើនទៅមុខទៀត។ សម្តេចបានជូនពរជនរួជាតិមានលាភជ័យ និងសំណាងល្អទាំងអស់គ្នា ជាពិសេសនៅក្នុងថ្ងៃឧបោសថសីលនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសុំលុបចោលរាល់ជំនួបរយៈពេល ១សប្តាហ៍ ដើម្បីទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី បន្ទាប់ពីមានបញ្ហាគ្រេចស្មាខាងស្តាំ៕