(ភ្នំពេញ)៖ ជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា បានចាប់ផ្តើមហើយ នៅវិមានសន្តិភាព នាវេលាម៉ោង៣៖៤០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ ។
តាមការគ្រោងទុក គឺបន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីនេះ មេដឹកនាំទាំងពីរ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងកម្ពុជា-ស្រីលង្កា។
សូមបញ្ជាក់ថា ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានអញ្ជើញមកដល់កម្ពុជា នៅម៉ោងជាង ១១៖០០ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី០៨ ខែសីហានេះ លោកបានអញ្ជើញចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ព្រមទាំងបានទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋផងដែរ៕