(ភ្នំពេញ)៖ ធនាគារឯកទេសមួយ បានសម្រេចចិត្តដាក់ពាក្យប្តឹង អតីតបុគ្គលិករបស់ខ្លួន ឈ្មោះ ហយ សុខរស់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sovannak Hoy បន្ទាប់ពីបុគ្គលិករូបនេះ បានស៊ីដាក់ម៉ូតូរបស់ធនាគារមួយគ្រឿង ម៉ាកហុងដា វ៉េវ អាល់ហ្វា ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-0733 រត់គេចខ្លួនបាត់។

យោងតាមពាក្យបណ្តឹងរបស់តំណាងធនាគារបានបញ្ជាក់ថា កាលពីម៉ោង៨ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ សន កំសាន្ត ជាប្រធានរដ្ឋបាលធនធានមនុស្សបាន ប្រើជនសង្ស័យយកខោអាវទៅកន្លែងបោកអ៊ុត ដោយឲ្យជិះម៉ូតូរបស់ធនាគារយកទៅជាមួយ ប៉ុន្តែជនសង្ស័យមិនបានយកខោអាវទៅបោកអ៊ុតនោះទេ ថែមទាំងយកម៉ូតូរបស់ក្រុមហ៊ុន គេចខ្លួនបាត់ស្រមោលទាក់ទងមិនបាន រហូតមកដល់ពេលនេះ។

យ៉ាងណាក៏ដោយធនាគារនេះ ក៏បានស្នើឲ្យអតីតបុគ្គលិករបស់ខ្លួន ឈ្មោះ ហយ សុខរស់ ចូលខ្លួនមកដោះស្រាយបញ្ហាជាបន្ទាន់ជាមួយនឹងធនាគារផងដែរ បើមិនដូច្នេះទេ នឹងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕