(ភ្នំពេញ)៖ ហាងនំបុ័ង កាហ្វេ នំខេក និងភោជនីយដ្ឋាន Benz & Cake Coffee Cake នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានបើកសម្ពោធជាផ្លូវការហើយ ជាមួយនឹងគុណភាព សេវាកម្ម និងអនាម័យល្អ ស្របទៅតាមតំរូវការ របស់អតិថិជនគ្រប់លំដាប់ថ្នាក់ ហើយភ្ញៀវដែលចូល គឺពិតណាស់ថា មិនអាចដើរចេញវិញ ដោយដៃទទេនោះទេ។ Benz & Cake Coffee Cake មានទីតាំងនៅផ្ទះលេខ៨៣ ផ្លូវលេខ១៥៥ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក កូវ អាយហ៊ុង ដែលជាម្ចាស់ហាង បានឲ្យដឹងថា Benz & Grace Coffee Cake គឺជាប្រភេទហាងនំបុ័ង កាហ្វេ នំខេក និងភោជនីយដ្ឋាន ។ ហាងរបស់លោក បានផ្តោតសំខាន់ ទៅលើគុណភាពផលិតផល សេវាកម្មនិងអនាម័យ ដើម្បីលើកកំពស់កម្រិតស្តង់ដានៃហាង ពិសេសគឺតំរូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់ ដោយបានរួមបញ្ចូលទាំង មីនុយ (Menus) បែប អាស៊ី និងអឺរ៉ុប ដើម្បីធានាថា ភ្ញៀវដែលបានឈានចូលក្នុងហាង Benz & Grace Coffee Cake ហើយ គឺមិនឲ្យដើរចេញដោយដៃទទេនោះឡើយ ព្រោះរាល់ការបោះជំហានចូលរបស់អស់លោកអ្នក នឹងត្រូវបានទទួលស្វាគម៍យ៉ាងល្អ កក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់បំផុត។

លោក កូវ អាយហ៊ុង បានបញ្ជាក់ថា ចំពោះមូលហេតុដែលជំរុញឲ្យលោកមានគំនិតបង្កើតហាង Benz & Grace Coffee Cake នេះឡើង គឺដោយសារ មហិច្ឆតា ដែលកើតចេញពីក្តីស្រលាញ់ និងក្តីស្រមៃ ចង់ឲ្យប្រទេសកម្ពុជាមានភាពជឿនលឿនលើវិស័យនំខេក និងកាហ្វេ ដែលមានលក្ខណៈស្តង់ដារអន្តរជាតិដូចប្រទេសជិតខាង។ លោកបានបន្ថែមទៀតថា «ការដែលមកញ៉ាំនំ ដែលយើងចូលចិត្ត និងមានរសជាតិឆ្ញាញ់ វាធ្វើឲ្យយើង មានក្តីសុខបំផុត»។

គួររំលឹកមកវិញថា ដើម្បីបង្កើតគំរោងហាង Benz & Grace Coffee Cake ស្ថាបនិករូបនេះ បានចុះកម្មសិក្សាលើមុខជំនាញ នំខេក និងនំអាពាហ៍ពិពាហ៍ ចេញពីសាលាល្បីៗជាច្រើន ក្នុងទីក្រុងបាងកក នៃប្រទេសថៃ និងសិក្សាបន្ថែមលើមុខជំនាញឆុងកាហ្វេ នៅឯទីក្រុងភ្នំពេញ ដើម្បីដកបទពិសោធន៍និងជំនាញបន្ថែម ក្នុងការស្រាវជ្រាវរករូបមន្តល្អៗ សំរាប់ផ្តល់ជូននូវរសជាតិឈ្ងុយឆ្ងាញ់ មិនទ្រលាន់សាកសមនូវតំរូវការអតិថិជន ទៅតាមសម័យកាល។

លោកបានបន្ថែមថា «មិនថាជាថ្ងៃខួបកំណើត ថ្ងៃមង្គល ឬថ្ងៃពិសេស ដែលអ្នកចង់បង្ហាញក្តីស្រលាញ់ទៅកាន់នរណាម្នាក់ សូមជឿជាក់លើ Benz & Grace Coffee Cake ព្រោះយើងខ្ញុំផ្តល់នូវគុនភាព និងរូបភាពល្អ ឥតខ្ចោះ ទៅកាន់មនុស្សជាទីស្រលាញ់របស់លោកអ្នក ។ Benz & Grace Coffee Cake បានបង្ហាញខ្លួនជាសាធារណៈ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ និងរីកដុះដាលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ»

ដើម្បីអបអរសាទរក្នុងពិធីបើកសម្ភោធហាងជាផ្លូវការ Benz & Cake Coffee Cake ក៏មានការដាក់លក់បញ្ចុះតម្លៃទៅលើគ្រប់ មីនុយ (Menus) ទាំងអស់ សំរាប់អតិថិជនជាវសាកល្បង។ Benz & Grace Coffee Cake នឹងត្រូវបានចែករំលែកយ៉ាងទូលំទូលាយ និងជាទីពេញចិត្តក្នុងបេះដូងរបស់បងប្អូន ៕